កាលបរិច្ឆេទ: ០៨ មេសា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ពិព័រណ៍ VIPO (ទស្សនវិស័យនៃម្រេចវៀតណាមនៅទីផ្សារអន្តរជាតិ) ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅទៅក្រុងហាណូយ។ គោលបំណងនៃការតាំងពិព័រណ៍នេះគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដែលមានអាជីពទាក់ទងនឹងគ្រឿងទេសនៅលើពិភពលោក តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធ មានដូចជាក្រុមហ៊ុនសហគ្រាសនានា ទាំងក្រុមហ៊ុននាំចេញ ទាំងក្រុមហ៊ុននាំចូល ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗផងដែរ។
ដូច្នេះគឺគ្មានអ្វីចម្លែកទេដែលក្រុមហ៊ុនខនហ្វីរេលមានវត្តមាននៅក្នុងកម្មវីធីនោះដែរ ដើម្បីឱ្យគេស្គាល់កាន់តែច្បាស់ពីផលិតផលនាំចញម៉ាក Kirum របស់យើង ដែលមានដូចជាម្រេចកំពត តែសុខភាពកញ្ចុំផ្កាម្រេច និងស្ករត្នោតម៉ាក Thnot ព្រមទាំងផលិតផលកែច្នៃចេញពីស្ករត្នោតផ្សេងៗទៀត។
ពិព័រណ៍នេះអាចនិយាយបានថា ជាជោគជ័យមួយសម្រាប់ក្រុមហ៊ុន ព្រោះយើងបានទាក់ទងជាមួយក្រុមហ៊ុនចែកចាយជាច្រើនសម្រាប់ភាពជាដៃគូនាំចេញថ្មីៗ។
ផលិតផលស្ករត្នោតម៉ាក Thnot របស់យើងទទួលបានចំណាប់អារម្មណ៍ជាពិសេស ព្រោះវាស័ក្តិសមឥតខ្ចោះសម្រាប់ធ្វើ «ទឹកខ» សាច់ជ្រូកឱ្យមានរសជាតិឆ្ងាញ់ពិសា ដែលជាមុខម្ហូបដ៏ពិសេសរបស់ជនជាតិវៀតណាម៕